22/11/21 04:24 AM
ទណ្ឌិតចំនួន ៧នាក់ ដែលទម្លុះជញ្ជាំងចេញពីពន្ធនាគារចាប់ខ្លួនបានហើយ
សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានឱ្យដឹងនៅលើគណនីហ្វេសប៊ុរបស់សម្ដេចនៅល្ងាចថ្ងៃទី
១៧ ខែវិច្ឆកា ឆ្នាំ២០២២១នេះ ថា ទណ្ឌិតចំនួន ៧នាក់ដែវាយទម្លុះជញ្ជាំងពន្ធនាគារខេត្តស្ទឹងត្ររែង ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ។
តាមការបញ្ជាក់ពីសម្ដេចក្រឡាហោម ស ខេង លទ្ធផលនៃកិច្ចប្រតិបត្តិការចាប់ខ្លួនមកវិញនូវទណ្ឌិតជោគជ័យ ដោយសារតែ មានការចូលរួមពីប្រជាពលរដ្ឋដែលបានជួយស្រាវជ្រាវ និងរាយការណ៍ជូនសមត្ថកិច្ចឈានទៅដល់ការចាប់បានមកវិញ នូវទណ្ឌិតដែលសុទ្ធជាឧក្រិដ្ឋជនគ្រឿងញៀន ហើយនេះគឺជាការបង្ហាញថា គ្រប់សកម្មភាពសង្គមអាចសម្រេចបាន គឺពិតជាមានការចូលរួមរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ដែរថា ត្បិតលទ្ធផលនៃកិច្ចប្រតិបត្តិការចាប់ខ្លួនមកវិញនូវទណ្ឌិត ដែលបានលួចរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង នៅពេលនេះ
ជោគជ័យពិតមែន តែដំណើរការអធិការកិច្ចចំពោះបញ្ហាដែលបានកើតឡើងដែលធ្វើឱ្យជនជាប់ឃុំរត់រួចពីពន្ធនាគារនោះ គឺ នៅកំពុងដំណើរការនៅឡើយ ហើយសម្ដេចនឹងធ្វើកិច្ចការនេះប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព ៕