ឯកឧត្ដម គឹម សន្តិភាព ត្រូវបានតែងតាំងជានាយកខុទ្ទកាល័យអនុប្រធានទី១រដ្ឋសភា


ត្រលប់ក្រោយ

26/11/21 07:53 AM

ចំនួនទស្សនា៖

764

ប្រភព៖

ភ្នំពេញ

ភ្នំពេញ៖ឯកឧត្ដម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានតែងតាំងជានាយកខុទ្ទកាល័យ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១សភា។ នេះបើតាមសេចក្តីសម្រេចរបស់សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

 


នៅក្នុងសេចក្ដីសម្រេចដដែលនេះ បញ្ជាក់ថា ឯកឧត្ដម គឹម សន្តិភាព កាន់ការងារជានាយកខុទ្ទកាល័យឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា ក្នុងនីតិកាលទី៦ បន្ថែមលើការងារបច្ចុប្បន្ន។


គួរបញ្ជាក់ជូនដែរថា ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភាពត្រូវសភាបោះឆ្នោតជ្រើសតាំងជាអនុប្រធានទី១រដ្ឋសភា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីជំនួសលោក ងួន ញិល ដែលទទួលមរណភាព។ ក្នុងនោះឃើញថា ក្រៅពីតែងតាំងឯកឧត្ដម គឹម សន្ដិភាព ជានាយកខុទ្ទកាល័យ ហើយនោះរដ្ឋសភាពក៏បានបោះឆ្នោតតែងតាំងសមាសភាពថ្នាក់ដឹកនាំ ខុទ្ទកាល័យ និងទីប្រឹក្សាបច្ចេកទេសចំនួន ១១នាក់បន្ថែមទៀតផងដែរ៕

dd
Bottom Ad