នាយករដ្ឋមន្ត្រី ឡាវ នឹងបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៩ ដល់ថ្ងៃទី៣០ វិច្ឆិកានេះ បើមិនមានអ្វីប្រែប្រួលទេ


ត្រលប់ក្រោយ

26/11/21 07:59 AM

ចំនួនទស្សនា៖

341

ប្រភព៖

ភ្នំពេញ

បើមិនមានអ្វីប្រែប្រួលទេ នៅថ្ងៃទី២៩ ដល់ថ្ងៃទី៣០ វិច្ឆិកានេះ នាយករដ្ឋមន្ត្រី ឡាវ នឹងបំពេញទស្សនកិច្ចនៅកម្ពុជា

បើមិនមានអ្វីផ្លាស់ប្ដូរទេនោះ ព្រះរាជាណាចក្រកម្ពុជានិងទទួលស្វាគមន៍នាយករដ្ឋមន្ត្រីឡាវ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី២៩ ដល់ថ្ងៃទី៣០ គឺរយៈពេលពីរថ្ងៃខាងមុខនេះ។

ដោយមើលឃើញពីការថមថយនៃការរីករាលដាលនៃជំងឺ covid-19 នៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជាជាដើមនោះ តាមបណ្ដាប្រទេសនៅអឺរ៉ុប, អាស៊ានតែងតែមានជំនួបពិភាក្សាការងារផ្សេងៗទាក់ទងទៅនឹងថ្នាក់ដឹកនាំប្រទេសនីមួយៗ។ ព្រោះថាកន្លងមកប្រទេសនៅខាងប៉ែកអឺរ៉ុប, អាស៊ានមានការធ្លាក់ចុះលើគ្រប់វិស័យដោយសារតែការរីករាលដាលនៃជំងឺកូវីដ-19 ធ្ងន់ធ្ងរ។

ចំណែកកម្ពុជានឹងទទួលស្វាគមន៍នាយករដ្ឋមន្ត្រីឡាវដែលនឹងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាជាផ្លូវការ នឹងត្រូវបានទទួលស្វាគមន៍ដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងពិភាក្សាការងារទ្វេភាគី សម្ដេចវិបុលសេនាភក្តី សាយ ឈុំ និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា។ 

នៅក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល២ ថ្ងៃនោះផងដែរ ប្រតិភូជាន់ខ្ពស់ដឹកនាំដោយឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ និងអញ្ជើញចូលក្រាបបង្គំថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទ: ប្រសិទ្ធ
dd
Bottom Ad