ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់សម្រេចបង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការកាប់ទន្ទ្រានព្រៃលិចទឹកយ៉ាងអាណាធិបតេយ្យ


ត្រលប់ក្រោយ

29/11/21 06:46 AM

ចំនួនទស្សនា៖

397

ប្រភព៖

ភ្នំពេញ

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ ដើម្បីបង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការកាប់ទន្ទ្រានព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ នៅតាមដងទន្លេសាប ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់, ខេត្តបន្ទាយមានជ័យ, បាត់ដំបង, កំពង់ធំ, សៀមរាប។


បើយោងតាមសេចក្តីសម្រេចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីម្សិលមិញបានបង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវចំនួន៦ ក្រុម។ ដោយក្នុងមួយក្រុមមួយក្រុមដឹកនាំដោយរដ្ឋលេខាធិការ១រូប ធ្វើយ៉ាងណាអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបញ្ហាការកាប់ទន្ទ្រានព្រៃលិចទឹកនេះ។


ក្នុងនោះក្រុមទី១ទទួលបន្ទុកខេត្តកំពង់ឆ្នាំង, ក្រុមទី២ ទទួលបន្ទុកខេត្តពោធិ៍សាត់, ក្រុមទី៣ទទួលបន្ទុកខេត្តបាត់ដំបង, ក្រុមទី៤ ទទួលបន្ទុកខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប, ក្រុមទី៥ ទទួលបន្ទុកខេត្តកំពង់ធំ និងក្រុមទី៦ ទទួលបន្ទុកសម្របសម្រួលនិងបូកសរុប។ ក្នុងនោះក្រុមទទួលបន្ទុកតាមខេត្តត្រូវសហការសម្របសម្រួលជាមួយនិងក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, អាជ្ញាធរទន្លេសាបបញ្ញាធដែនដីនិងអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធចុះពិនិត្យ និងស្រាវជ្រាវការកាប់ទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប បន្ទាប់មកត្រូវរាយការណ៍វឌ្ឍនភាពការងារជាប្រចាំជូនក្រុមការងារជានិច្ច។


គួររំឭកផងដែរថាកាលពីម្សិលមិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញ សារសំឡេង ណែនាំ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពាក់ព័ន្ធទៅនឹងស្ថាប័ន អភិបាលខេត្តទាំងអស់ដែលជាប់នឹងបឹងទន្លេសាប ត្រូវធ្វើយ៉ាងណាបង្ក្រាបនិងទប់ស្កាត់ជាបន្ទាន់ ចំពោះការកាប់ទន្ទ្រានព្រៃលិចទឹកនៅតាមដងទន្លេសាប។ ដោយកន្លងមកសម្ដេច បានឲ្យរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយបណ្ឌិតសភាចារ្យ សុខ ទូច ចុះសិក្សាស្រាវជ្រាវនៅតាមបឹងទន្លេសាប។ ដោយមានការសិក្សាស្រាវជ្រាវលំអិត ឃើញថានៅតាមខេត្តដែលជាប់និងតាមបណ្តោយបឹងទន្លេសាបមានការកាប់ទន្ទ្រានព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ ដែលនេះជាការព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រមុខដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះដែរសម្ដេចក៏បានបញ្ជាក់ថាអ្នកដែលពាក់ព័ន្ធក្នុងការកាប់បំផ្លាញនិងទន្ទ្រានព្រៃលិចទឹកគឺមិនអនុញ្ញាតឱ្យរួចខ្លួនទេ។


អត្ថបទ: ប្រសិទ្ធ

dd
Bottom Ad