អ្នកជំនាញទេសចរណ៍ បារម្តមេរោគបំប្លែងខ្លួនថ្មី «អូមីក្រុង» ប៉ះពាល់ដល់វិស័យទេសចរណ៍


ត្រលប់ក្រោយ

29/11/21 11:22 AM

ចំនួនទស្សនា៖

326

ប្រភព៖

ភ្នំពេញ

អ្នកជំនាញទេសចរណ៍ បានបង្ហាញក្តីព្រួយបារម្តភការលេចឡើងនៃមេរោគបំប្លែងខ្លួនថ្មី«អូមីក្រុង» អាចនឹងប៉ះពាល់វិស័យទេសចរណ៍កម្ពុជា ដែលទើបនឹងចាប់ផ្តើមបើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឱ្យដឹងថាក្នុងខែធ្នូខាងមុខនេះ កំណើនភ្ញៀវដែលកក់សំបុត្រ ឬកញ្ចប់ដំណើរកម្សាន្ត បានកើនឡើងយ៉ាងខ្លាំង ក្រោយពេលរដ្ឋាភិបាលបានលុបការធ្វើចត្តាឡីស័ក្ក ប៉ុន្តែយ៉ាងណាមិញលោកជំទាវបានបង្ហាញក្តីព្រួយបារម្ភចំពោះការរីករាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ដែលនឹងធ្វើឱ្យភ្ញៀវសម្រេចចិត្តក្នុងការមិនចេញដើរកម្សាន្ត។

ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាហ្វិកកម្ពុជា បានលើកឡើងថាការប្រកាសពីការរកឃើញមេរោគបំប្លែងថ្មី បានបង្កក្តីព្រួយបារម្តទៅដល់អ្នកធ្វើដំណើរជាច្រើននៅលើពិភពលោក ដែលអាចនឹងរាំងស្ទះដល់ដំណើរការបើកទទួលភ្ញៀវទេសចររបស់កម្ពុជាផងដែរ។ហើយមិនមែនតែកម្ពុជា វាក៏នឹងបង្កការប៉ះពាល់ទៅដល់វិស័យទេសចរណ៍ទាំងមូលនៅលើពិភពលោក។

លោកស្នើឱ្យរដ្ឋាភិបាលពិចារណា ក្នុងបិទការហោះហលើរពីប្រទេសដែលពាក់ព័ន្ធ ឬដាក់នូវវិធានការចត្តាឡីស័ក្កចំពោះប្រទេសមានការពាក់ព័ន្ធនឹងជំងឺនេះ ដើម្បីកុំឱ្យប៉ះពាល់អ្នកដំណើរផ្សេងទៀត។

សូមជម្រាបថា វីរុសបំប្លែងខ្លួនថ្មី B.1.1.529 ឬ ឈ្មោះ អូមីក្រុង ត្រូវបានរកឃើញប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា បានក្រើនរំលឹកដល់ពលរដ្ឋកម្ពុជាឱ្យត្រៀមខ្លួន សម្រាប់ការកើនឡើងជាគំហុកជាយថាហេតុនូវករណីជំងឺកូវីដ១៩ ក្រោយពិភពលោករកឃើញមេរោគកូវីដ១៩បំប្លែងខ្លួនថ្មីដែលគួរឱ្យព្រួយបារម្ភនេះ៕


dd
Bottom Ad