គណៈប្រតិភូកម្ពុជានឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងហាងចូវ ខេត្តជីជាំង រយៈពេល៣ថ្ងៃ


ត្រលប់ក្រោយ

30/11/21 05:45 AM

ចំនួនទស្សនា៖

523

ប្រភព៖

ភ្នំពេញ


គណៈប្រតិភូកម្ពុជានឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងហាងចូវ ខេត្តជីជាំង រយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់លោក វ៉ាង យី

ក្រសួងការបរទេសកម្ពុជា ដែលមានឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ គឺគិតចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ នៅទីក្រុងហាងចូវ ខេត្តជីជាំង សាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់លោក វ៉ាង យី ទីប្រឹក្សា និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។


នៅក្នុងការបំពេញទស្សនកិច្ចផ្លូវការឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងមានជំនួបទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗរួមមានវិស័យស្ដារឡើងវិញ ក្រោយជួបនឹងវិបត្តិរីករាលដាលនៃជំងឺកូវីដ-19 យ៉ាងខ្លាំងដែលធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍, ពាណិជ្ជកម្ម, សុខាភិបាល, អប់រំ, កសិកម្មក៏ដូចជាវិស័យការពារជាតិនៅតាមតំបន់ផងដែរ។


នៅក្នុងកិច្ចជួបពិភាក្សានោះដែរក្រសួងការបរទេសទាំងពីរសង្ឃឹមយ៉ាងមុតមាំថា នឹងពង្រីកបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ដើម្បីទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរលង់និងសាមគ្គីភាពនាំមកនូវកិច្ចសហប្រតិបត្តិការជាក់លាក់ព្រមទាំងជំរុញឲ្យប្រតិបត្តិការក្នុងក្របខណ្ឌពហុភាគីសម្រាប់បម្រើផលប្រយោជន៍ប្រទេសទាំងពីរធ្វើយ៉ាងណាឱ្យមានទំនាក់ទំនងល្អជារៀងរហូត។


គួរំលឹកផងដែរថាប្រទេសប្រជាមានិតចិន និងកម្ពុជា ជាមិត្តដែកថែបដែលតែងតែជួយគ្នាទៅវិញទៅមក ពិសេសគឺនៅក្នុងបរិបទកូវីដ-19 ប្រទេសចិនក៏ជាប្រទេសមួយដែលបានផ្ដល់នូវវ៉ាក់សាំងដល់កម្ពុជាផងដែរ។


dd
Bottom Ad