កម្ពុជាទទួលបានសម្បទានឥណទានប្រមាណ ១៨០ លានដុល្លារ ពីមិត្តជប៉ុន ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ


ត្រលប់ក្រោយ

01/12/21 08:57 AM

ចំនួនទស្សនា៖

326

ប្រភព៖

ភ្នំពេញ


ក្រោយផ្ទុះជំងឺ covid-19 នៅទូទាំងសាកលលោកកម្ពុជាក៏រងនូវផលប៉ះពាល់ដោយជំងឺរាតត្បាតនៃជំងឺកូវីដ-19 ផងដែរនោះ ធ្វើឱ្យគ្រប់វិស័យទាំងអស់នៅកម្ពុជាមានការធ្លាក់ចុះ ខ្លះត្រូវបានបិទទ្វារ ដែលធ្វើឲ្យបាត់បង់ថវិកាសេដ្ឋកិច្ចជាតិដល់ច្រើនលើសលប់ ពិសេសគឺវិស័យសេដ្ឋកិច្ច។ ក្នុងជំនួបពិភាក្សារវាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងលោក Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា រួមជាមួយនឹងលោកស្រី KAMEI Haruko ជាប្រធានភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ដែលយើងហៅកាត់ថា JICA ប្រចាំនៅកម្ពុជា។

ដែលកន្លងមកប្រទេសជប៉ុនតែងតែជួយដល់កម្ពុជាក្នុងបេសកកម្មមនុស្សធម៌ ក៏បានផ្ដល់ឥណទានសម្បទានដំណាក់កាលទី២ សម្រាប់គាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-19 ដែលមានទឹកប្រាក់ ១៨០ លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជា។


ដោយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា នៅខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ កម្ពុជានឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយនឹងជប៉ុន ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19។ ក្នុងនោះដែរអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមអគ្គរាជទូតជប៉ុនក៏បានពិភាក្សាលើយន្តការនិងការអភិវឌ្ឍន៍វិស័យនានាក្រោយជំងឺកូវីដ-19 បានថមថយ និងបានចាក់សាំងដល់ប្រជាជនកម្ពុជាស្ទើរទាំងស្រុង។

ចុងបញ្ចប់នៃជំនួបពិភាក្សានេះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដែលតែងតែយកចិត្តទុកដាក់និងផ្ដល់នូវកិច្ចសហប្រតិបត្តិការដល់កម្ពុជាលើគ្រប់វិស័យ និងសកម្មភាពទាំងឡាយដែលបានឆ្លុះបញ្ចាំងពីតួនាទីក្នុងនាមជាមនុស្សធម៌ ជាដៃគូអភិវឌ្ឍន៍ ជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការរួមចំណែកធ្វើយ៉ាងណាជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឲ្យមានការអភិវឌ្ឍនិងការស្តារសេដ្ឋកិច្ចឡើងវិញ។

អត្ថបទ: ប្រសិទ្ធ



dd
Bottom Ad