វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣០ម៉ឺនដូសបន្ថែមទៀត ត្រូវបានរដ្ឋាភិបាលជប៉ុន គ្រោងឱ្យផ្តល់ឱ្យកម្ពុជាតាមរយៈយន្ដការកូវ៉ាក់


ត្រលប់ក្រោយ

01/12/21 09:15 AM

ចំនួនទស្សនា៖

360

ប្រភព៖

ភ្នំពេញ

                                                                                                                           រូបភាពឯកសារ


(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តី ជប៉ុន បានបញ្ជាក់អំពីការផ្ដល់ជំនួយនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣០ម៉ឺនដូសបន្ថែមទៀត ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈយន្ដការកូវ៉ាក់ ។ នេះគឺជាលើកទីពីរហើយ ដែលជប៉ុនបានផ្ដល់វ៉ាក់សាំងដល់កម្ពុជា តាមរយៈយន្ដកា រ ខណៈកាលពីលើកទី១ ជប៉ុនបានផ្តល់១លានដូស។

ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាមួយ លោក គីស៉ីដា ហ្វីមីអូ នាយករដ្ឋមន្ដ្រីជប៉ុន តាមរយៈប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ។

  សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ចំពោះកិច្ចសហប្រតិបត្តិការនានាដែលធ្វើឲ្យទំនាក់ទំនងទ្វេរភាគី និងទំនាក់ទំនងអន្ដរជាតិមានភាពល្អប្រសើរ។

បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអរគុណរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់នូវវ៉ាក់សាំង រថយន្ដសង្គ្រោះបន្ទាន់ និងសម្ភារបរិក្ខាពេទ្យជូនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាពិសេសបានបន្ថែមចំនួន៣០ម៉ឺនដូសទៀត។ សម្ដេចបានចាត់ទុកថា ជំនួយទាំងអស់នេះ បានឆ្លើយតបយ៉ាងសំខាន់សម្រាប់តម្រូវការរបស់កម្ពុជា ក្នុងការយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ១៩៕

                                                                                                                           រូបភាពឯកសារ

dd
Bottom Ad