ព្រះមហាក្សត្រ និងសម្ដេចម៉ែ ព្រះរាជទានព្រះរាជទ្រព្យចំនួន ១២ម៉ឺនដុល្លាររៀបចំពិធីបុណ្យសពសម្ដេចក្រុមព្រះ


ត្រលប់ក្រោយ

02/12/21 00:36 AM

ចំនួនទស្សនា៖

737

ប្រភព៖

ភ្នំពេញ


ភ្នំពេញ៖ ព្រះករុណាជាម្ចាស់ជីវិត និងសម្តេចម៉ែ បានព្រះរាជទានព្រះរាជទ្រព្យរបស់ព្រះអង្គ ចំនួន ១២ ម៉ឺនដុល្លារ សម្រាប់រៀបចំពិធីបុណ្យព្រះសព សម្តេចក្រុមព្រះ ។ នេះបើតាមការឱ្យដឹងនៅលើហ្វេសប៊ុក

Royal du Cambodge នៅយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។


សម្ដេចក្រុមព្រះនរោត្តម រណឫទិ្ធ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្ស ហ្វុនស៊ីនប៉ិច បានយាងសោយទិវង្គត កាលពីថ្ងៃទី២៨ ខែវិច្ឆិកា នៅប្រទេសបារាំង ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយរោគាពាធ។ 


ភ្លាមៗក្រោយព្រះអង្គសោយទិវង្គត ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចតេជោ ហ៊ុន សែន សម្ដេចក្រឡោហោម ស ខេង មន្រ្ដីកម្ពុជាគ្រប់ក្រសួងស្ថាប័ន អ្នកនយោបាយ ប្រទេសជិតខាង រួមនិងពលរដ្ឋខ្មែរជាច្រើនបានសម្តែងនូវសេចក្ដីសោកស្ដាយ នឹករលឹក និងចូលរួមរំលែកទុក្ឋដល់ក្រុមគ្រួសាររាជវង្សរបស់សម្តេចក្រុមព្រះផងដែរ៕

dd
Bottom Ad