ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យគម្រោងសាងសង់អាគារច្រកទ្វារអន្តរជាតិ ស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥


ត្រលប់ក្រោយ

03/12/21 08:51 AM

ចំនួនទស្សនា៖

335

ប្រភព៖

ភ្នំពេញ


ក្រោមម្លប់សន្តិភាព ប្រទេសកម្ពុជាមានការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធន ក៏ជាវិស័យដ៏សំខាន់មួយ ដែលធ្វើអោយសេដ្ឋកិច្ចប្រទេសកម្ពុជាមានភាពល្អប្រសើរ។ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន ចាន់ថុល បានចុះទៅពិនិត្យគម្រោងសាងសង់អាគារច្រកទ្វារអន្តរជាតិ ស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ នៅខេត្តបន្ទាយមានជ័យ។


ក្នុងការចុះត្រួតពិនិត្យគម្រោងច្រកទ្វារព្រំដែនអន្តរជាតិនេះ គឺដើម្បីពិនិត្យនិងតាមដានរាល់ការសាងសង់នៃអាគារនេះ ឱ្យត្រូវតាមស្តង់ដារនិងមានគុណភាពខ្ពស់ សម្រេចបានទៅតាមផែនការដែលបានកំណត់។ ព្រោះថាកន្លងមកដោយមានការទុកចិត្តមន្ត្រីថ្នាក់ក្រោមនៅក្នុងការសាងសង់ធ្វើឲ្យការសាងសង់មិនត្រូវស្តង់ដារមិនត្រូវលក្ខណ:បច្ចេកទេសគ្រប់គ្រាន់ បណ្ដាលឲ្យហេដ្ឋារចនាសម្ព័ន្ធមានគុណភាពមិនល្អក្នុងការប្រើប្រាស់។


ឯកឧត្តមគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័ននីដានៃប្រទេសថៃបានជំរុញឲ្យក្រុមហ៊ុនចម្រុះ MC និង TKE ខិតខំអនុវត្តគម្រោងឲ្យបានសម្រេចតាមផែនការកំណត់ ជាពិសេសត្រូវយកចិត្តទុកដាក់ និងគោរពតាមដានបទដ្ឋានបច្ចេកទេស ប្លង់បច្ចេកទេស របស់គម្រោង ដែលបច្ចុប្បន្ននេះបានសាងសង់សម្រេចបាន ៣០,៣៧ ភាគរយហើយ ដោយគិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២១២១។


ក្នុងនោះដែរក៏មានកិច្ចប្រជុំរវាង លោក តាន់ គឹមសួរតំណាងក្រុមហ៊ុនចម្រុះ MC Grand development និង Tan Kim Eng បញ្ជាក់ថាបច្ចុប្បន្នគម្រោងអនុវត្តការងាររបស់ខ្លួនសំរេចបាន ៣០,៣៧ភាគរយ ហើយក្រុមហ៊ុនសាងសង់បានប្ដេជ្ញាថានឹងបញ្ចប់គម្រោងសាងសង់នេះទៅតាមផែនការកំណត់។


សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់អាគារច្រកទ្វារអន្តរជាតិ ស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥គឺស្ថិតនៅ ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


អត្ថបទ: ប្រសិទ្ធ


dd
Bottom Ad