អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ៖ គម្រោងអភិវឌ្ឍន៍មូលដ្ឋាន បានធ្វើឲ្យប្រជាពលរដ្ឋ រួចផុតពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរសប្បាយ


ត្រលប់ក្រោយ

04/12/21 01:53 AM

ចំនួនទស្សនា៖

449

ប្រភព៖

ភ្នំពេញ

អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ៖ គម្រោងអភិវឌ្ឍន៍មូលដ្ឋាន បានធ្វើឲ្យប្រជាពលរដ្ឋ រួចផុតពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរសប្បាយ


ថ្លែងនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងកម្មវិធីវិនិយោគ ៣ឆ្នាំ រំកិល (២០២២-២០២៤) នៅមន្ទីរផែនការខេត្ត នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា គម្រោងអភិវឌ្ឍន៍មូលដ្ឋាន បានធ្វើឲ្យប្រជាពលរដ្ឋ រួចផុតពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរសប្បាយ ជាបន្តបន្ទាប់ ។

ឯកឧត្ដមអភិបាលខេត្ត បានថ្លែងបន្តថា យ៉ាងណាមិញ នាបច្ចុប្បន្ន គម្រោងវិនិយោគកំពុងដំណើរការរបស់រដ្ឋបាលខេត្ត មានចំនួន ៤៤គម្រោង ដែលត្រូវចំណាយថវិកាចំនួនជាង ៣៦លានរៀល និងគម្រោងដែលមានថវិកាគាំទ្រមានចំនួន ៣៥៩គម្រោង ដែលត្រូវចំណាយថវិកាចំនួនជិត ១ពាន់លានរៀល ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២២ ។ ជាមួយនោះ គម្រោងទាំងនេះ ពិតបានសបញ្ជាក់ អំពីភាពរីកចម្រើន លើគ្រប់វិស័យ ជម្រុញធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានការកើនឡើង នូវសេដ្ឋកិច្ចក្នុងគ្រួសារ រួមចំណែកកាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុក ហើយជម្រុញឲ្យកំណើនសេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចជា ការអភិវឌ្ឍប្រទេសជាតិ រីកចម្រើនរុងរឿង ធ្វើឲ្យប្រជាពលរដ្ឋរួចចាកផុតពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរសប្បាយ ឥតឈប់ឈរ ផងដែរ ។ ឯកកអភិបាល ខេត្តកំពង់ចាម បានលើកឡើងដែរថា ក្នុងអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអង្គភាពស្ថាប័ន របស់រដ្ឋបាលខេត្ត បានខិតខំបំពេញកាតព្វកិច្ច អនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយកំណែទម្រង់ នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានលទ្ធផលគួរជាទីពេញចិត្ត បានធ្វើឲ្យទីក្រុង ទីប្រជុំជន និងជនបទ មានភាពស្រស់បំព្រងគ្រប់រដូវកាល ។ ជាក់ស្តែង បើទោះបីជាកម្ពុជា រងផលប៉ះពាល់ពីជម្ងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏អត្រា នៃភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ មានកម្រិត១៧,៨% ក្នុងនោះ អត្រាភាពក្រីក្រ នៅរាជធានីភ្នំពេញ ៤,២% តំបន់ទីប្រជុំជនផ្សេងៗទៀត ១២,៦% និងតំបន់ជនបទ ២២,៨% នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងផែនការ កាលពីថ្ងៃទី១៧ ខែ

វិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនោះ ។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ លើកកម្ពស់អនាម័យជនបទ តាមរយៈ ការជម្រុញប្រជាពលរដ្ឋឱ្យមានបង្គន់អនាម័យគ្រប់ផ្ទះ ដើម្បី ធានាបានសុខមាភាព និងការរស់នៅ ។ ទន្ទឹមនឹងនោះដែរ អាជ្ញាធរក្រុង-ស្រុក និងអ្នកពាក់ព័ន្ធ ត្រូវពង្រឹង និងជម្រុញ ដោយត្រូវខិតខំគៀងគរ និងការចូលរួមបដិភាគ ពីបងប្អូនប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ អនុវត្តតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ត្រូវរៀបចំការផ្តល់អាវរងារ ដល់ចាស់ជរា គ្មានទីពឹង រួមនឹងគ្រឿងឧបភោគ បរិភោគ ជូនដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះដោយសារអាកាសធាតុចុះត្រជាក់ ផងដែរ ៕


dd
Bottom Ad