តំបន់មួយចំនួននៅកម្ពុជានឹងចុះត្រជាក់ដល់១៧អង្សា


ត្រលប់ក្រោយ

07/12/21 01:46 AM

ចំនួនទស្សនា៖

447

ប្រភព៖

ភ្នំពេញ

ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនៅថ្ងៃទីថា តំបន់មួយចំនួនរបស់កម្ពុជានឹងចុះត្រជាក់ រហូតដល់១៧អង្សាសេ ចាប់ពីថ្ងៃទី៨ដល់១៤ ធ្នូ ឆ្នាំ២០២១ ។


យោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៨-១៤ ខែធ្នូ ឆ្នាំ២០២១ របស់ក្រសួងធនធានទឹក នៅថ្ងៃទី០៧ ធ្នូ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាបន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនជាមួយនឹងខ្យល់មូសុងឦសានបក់ពីមធ្យមទៅបង្គួរ ។


ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមា មានពី១៩-២២អង្សាសេនឹងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ ។ ចំណែកបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមាមានពី១៧-២០អង្សាសេ នឹងសីតុណ្ហភាពអតិបរមា មានពី ២៧-២៩ អង្សាសេ ។ 


សម្រាប់ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាព អប្បបរមា នៅក្នុងរង្វង់ ១៧°C ។

ដោយឡែកតំបន់មាត់សមុទ្រមាន សីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សាសេនឹងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ។


ដោយសារអាកាសធាតុចុះត្រជាក់នេះ ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវតាមរយៈសារសំឡេងពិសេស សូមឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នកដែលមានឪពុកម្ដាយចាស់ៗ ត្រូវមានបម្រុងភួយ ឬអាវរងារឲ្យបានគ្រប់គ្រាន់សម្រាប់ពួកគាត់៕


dd
Bottom Ad