ឯកឧត្តម ឃួង ស្រេង បើកការដ្ឋានសាងសង់ សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ ដើម្បីបម្រើឱ្យវិស័យសុខាភិបាល ជូនពលរដ្ឋកាន់តែងាយស្រួល


ត្រលប់ក្រោយ

07/12/21 02:15 AM

ចំនួនទស្សនា៖

415

ប្រភព៖

ភ្នំពេញ


យោងតាម​គេហទំព័រ​ហ្វេសប៊ុគ​​ផ្លូវការរបស់​រដ្ឋបាល​រាជធានីភ្នំពេញ​

សមិទ្ធផលមន្ទីរពេទ្យឯកជនថ្មីមួយ នឹងកើតមានក្នុងពេលឆាប់ៗខាងមុខនេះ!


អ្នកជម្ងឺ​ទូទៅ​ នឹងពុំចាំបាច់ចំណាយពេលវេលា និងចំណាយថវិកាច្រើន​ ដើម្បីព្យាបាលជម្ងឺនៅមន្ទីរពេទ្យបរទេស។


នា​រសៀល​ថ្ងៃ​ចន្ទ ០២កើត ខែ​មិគសិរ ឆ្នាំ​ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ ជា ស៊ីណា ឃួង​ស្រេង បាន​ចូលរួម​ក្នុង​ពិធី​ក្រុង​ពាលី និង​បញ្ចុះ​បឋម​សិលា​សាងសង់​មន្ទីរ​ពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ ( Phnom Penh General Hospital ) ដែលមានកម្ពស់២៦ជាន់​ ក្រោមដីបីជាន់ និងអាចដាក់គ្រែពិនិត្យសម្រាកព្យាបាលអ្នកជម្ងឺពី១៥០ ទៅ២០០គ្រែ ដែលស្ថិតនៅ​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ៕


dd
Bottom Ad