បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូវង្វេងផ្លូវមកជួបចោរប្លន់យកម៉ូតូនិងកាបូបលុយទៅបាត់បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣យប់រំលងអធ្រាត្រឈានចូល ថ្ងៃអង្គារ ទី៧ ខែធ្នូ ឆ្នាំ២០២១


ត្រលប់ក្រោយ

07/12/21 03:43 AM

ចំនួនទស្សនា៖

447

ប្រភព៖

ភ្នំពេញ


ភ្នំពេញ: បុរសម្នាក់បែកមុខបែកមាត់ បន្ទាប់ពីមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកធ្លាក់ឲ្យដួលរួចប្លន់យកម៉ូតូនិងកាបូបលុយយកទៅបាត់។ ហេតុការណ៏នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣យប់រំលងអធ្រាត្រឈានចូល ថ្ងៃអង្គារ ទី៧ ខែធ្នូ ឆ្នាំ២០២១ត្រង់ចំណុចជិតបុរី ប៉េងហួត តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ហោរ ប៉ុនលាភ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន នៅផ្លូវជាតិលេខ៣ មុខ(ង៧០)ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ម៉ូតូដែលជនសង្ស័យប្លន់យកទៅគឺម៉ាក ស្គុតពី ស៊េរីឆ្នាំ២០២១ ពណ៌សមិនចាំស្លាកលេខ ម៉ូតូបង់រំលួស ជិះតែម្នាក់ឯង។


យោងតាមសម្តីបុរសជាសន្តិសុខម្នាក់សូមមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថាដំបូងឡើយគាត់ឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្គុតពីពណ៌សតាមបណ្ដោយផ្លូវ៥៩៨ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើក៏លេចមុខជនសង្ស័យ២នាក់ជិះម៉ូតូធំមួយគ្រឿងមិនចាំម៉ាកបានមកអែបជិតហើយក៏លើកជើងធ្លាក់បណ្ដាលឱ្យជនរងគ្រោះដួលខ្ទាតទៅលើចិញ្ចើមផ្លូវបែកមុខបែកមាត់សន្លប់ស្ដូកស្ដឹង ខណៈពេលនោះជនសង្ស័យមានឱកាសល្អ ក៏លូកយកកាបូបលុយនិងលើក ម៉ូតូជិះត្រឡប់ទៅក្រោយវិញ ទៅទិសខាងត្បូងបាត់ស្រមោលមិនរំខានដល់សមត្ថកិច្ចឡើយ។


បន្សល់ទុកកៅស៊ូជ័រសំរាបដាក់ជើងលើជ្រុះនៅកន្លែងកើតហេតុ ប្រភពដដែលបានបន្តទៀតថាជនរងគ្រោះបានសន្លប់ស្តូកស្តឹងតាំងពីម៉ោង១មកម៉្លេះរយៈពេលប្រហែល៣ម៉ោងទើបដឹងខ្លួន។ បើតាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថាដំបូងឡើយគាត់បានចេញពីកន្លែងធ្វើការ នៅមុខ(ង70 ) ទៅផ្ទះបងប្អូនជួបជុំផឹកស៊ីនៅជិតផ្សារហេងលី ក្រោយពីផឹកស៊ីស្រវឹងហើយក៏លាបងប្អូនក្នុងគោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញស្រាប់តែជិះវង្វេងផ្លូវមកតាមបណ្ដោយផ្លូវ៥៩៨ក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុខាងលើក៏ត្រូវជនសង្ស័យធាក់ប្លន់យកម៉ូតូទៅបាត់តែម្តង។ ក្រោយពីកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ បានយកជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងផងដែល៕


dd
Bottom Ad