ឆេះផ្ទះអស់មួយខ្នង ដោយសារតែឆ្លងចរន្តអគ្គិសនីពេលគ្មានអ្នកនៅក្នុងផ្ទះ !


ត្រលប់ក្រោយ

09/12/21 16:51 PM

ចំនួនទស្សនា៖

667

ប្រភព៖

ភ្នំពេញ



នៅវេលាម៉ោង​ ៤និង៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍្ត​​ ៥កេីត ខែមិគសិរ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គីភ័យ​ ​មួយបានកើតឡើងនៅចំណុចផ្ទះលេខ ៤៨៧​ ផ្លូវលំ​ ភូមិម័ល សង្កាត់ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ហ៊ម​ កៃ​​ ភេទប្រុស​ អាយុ​ ៥៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ។ 

ផ្ទះដែលរងការឆាបឆេះនេះ ជាប្រភេទផ្ទះថ្មប្រក់ស័ង្កសី មានទំហំ ៥ម៉ែត្រ គុណនឹង២០ម៉ែត្រ ។

ករណីខាងលើបណ្តាលអោយមានការខូចខាតសម្ភារក្នុងផ្ទះ ទាំងស្រុង ព្រោះតួផ្ទះទាំងមូល ត្រូវបានឆេះខូចខាតទាំងស្រុង​ ហើយថែមទាំងបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាង​ ដែលបណ្តាលអោយខូចខាតម៉ូតូ​ ១គ្រឿង និងម៉ាស៉ីនបោកខោអាវ​ ១គ្រឿងផងដែរ ។  

ក្រោយហេតុការនេះកើតឡើងភ្លាម កំលាំងនគរបាលអគ្គីភ័យ នៃការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ មកជួយបាញ់ពន្លត់ជាបន្ទាន់ផងដែរ តែដោយសន្ទុះនៃអណ្តាតភ្លើងបានឆេះរាលដាលខ្លាំងពេក ទើបបណ្តាលអោយផ្ទះ១ខ្នងខាងលើ បានក្លាយជាចំណីអគ្គីភ័យទាំងស្រុង តែក្នុងប៉ុន្មាននាទីតែប៉ុណ្ណោះ ។

ក្នុងរបាយការណ៍របស់ការិយាល័យអគ្គិភ័យ បានបញ្ជាក់ថា ករណីខាងលើ បណ្តាលមកពីការទុះសេចរន្តអគ្គិសនី ហើយបណ្តាលអោយឆាបឆេះជាអគ្គីភ័យតែម្តង ៕


dd
Bottom Ad