ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទទួលសម្ភារៈ ឯកសណ្ឋាន លក្ខណៈសញ្ញាសក្តិ និងសម្ភារបន្ទាប់បន្សំ ពីអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ សរុបចំនួន៨២មុខ ឆ្នាំ២០២១


ត្រលប់ក្រោយ

20/12/21 05:32 AM

ចំនួនទស្សនា៖

657

ប្រភព៖

បន្ទាយមានជ័យ

ព័ត៌មានជាសំឡេង

សម្រួលផ្សាយ៖សារ៉ន276

ខេត្តបន្ទាយមានជ័យ៖ ថ្មីៗនេះ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងទទួលផែនការងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនរបាលខេត្តបន្ទាយមានជ័យ បានទទួលសម្ភារៈ ឯកសណ្ឋាន សញ្ញាសក្តិ និងសម្ភារបន្ទាប់បន្សំ សរុបចំនួន ៨២មុខ និងសម្ភារៈការិយាល័យ និង គ្រឿងសង្ហារឹម សរុបចំនួន ១៤មុខ ប្រចាំឆ្នាំ២០២១ ពីនាយដ្ឋានភស្តុភារ និងសម្ភារបច្ចេកទេស នៃ អគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ។



លោកវរសេនីយ៍ទោ រិទ្ធ បុណ្យវឌ្ឍ អនុប្រធាននាយកដ្ឋានភស្តុភារ និងសម្ភារបច្ចេកទេស និងជាប្រធានក្រុមទី១៦ បានលើកឡើងថា៖ ដោយអនុវត្តតាមគោលការណ៍កំណែទម្រង់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកនៃអគ្គនាយកដ្ឋាន ភស្តុភារនិងហិរញ្ញវត្ថុ បានចាត់តាំងបញ្ជូនក្រុមការងារ នៃនាយកដ្ឋានស្តុភារ និងសម្ភារបច្ចេកទេស នាំយកឯកសណ្ឋាន លក្ខណៈ សញ្ញាសក្តិ សម្ភារៈប្រើប្រាស់ សម្ភារៈការិយាល័យ និងគ្រឿងសង្ហារឹម ជាគោលរបបរបស់កងកម្លាំងនគរបាលជាតិ ប្រចាំឆ្នាំ២០២១ ដើម្បីយកមកបើកផ្តល់ជូនសងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ រិទ្ធ បុណ្យវឌ្ឍ បានបញ្ជាក់ថា៖ ចំពោះឯកសណ្ឋាន ស្បែកជើង ដែលក្រុមការងារបាននាំយកមកជូនពេលនេះ គឺតម្រូវទៅតាមលេខទំហំ-ខ្នាត នៃការស្លៀកពាក់របស់មន្ត្រីនគរបាល ម្នាក់ៗ ដែលជំនាញស្នងការដ្ឋាន បានធ្វើតារាងផ្ញើឡើង ដូច្នេះសំណូមពរចាំបាច់របស់អគ្គនាយដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ បានតម្រូវឲ្យក្រុមការងារធ្វើការបែងចែកទៅតាមលេខទំហំ-ខ្នាត ជាភាពងាយស្រួលដល់ ការធានាស្លៀកពាក់របស់មន្ត្រីគ្រប់រូប ឲ្យបានសមរម្យ ។ នៅក្នុងពិធីប្រគល់និងទទួលនោះ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ ជួយផ្គត់ផ្គង់ឧបត្ថម្ភ ដល់កងកម្លាំងនគរបាលជាតិ តាមបណ្តាស្នងការដ្ឋានគរបាលរាជធានី-ខេត្ត និយាយជារួម និងនិយាយដោយឡែក ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបានទទួលបើក ឯកសណ្ឋាន លក្ខណៈសញ្ញាសក្តិ និងសម្ភារៈបន្ទាប់បន្សំ ចំនួន៨២មុខ និង សម្ភារៈការិយាល័យ និងគ្រឿងសង្ហារឹម ចំនួន១៤មុខ ប្រចាំឆ្នាំឆ្នាំ២០២១។



លោកឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា៖ ឯកសណ្ឋាន លក្ខណៈសញ្ញាសក្តិ និងសម្ភារៈបន្ទាប់បន្សំ ចំនួន៨២មុខ និង សម្ភារៈការិយាល័យ និងគ្រឿងសង្ហារឹម ចំនួន១៤មុខ ប្រចាំឆ្នាំឆ្នាំ២០២១នេះ ស្នងការដ្ឋាន នឹងធ្វើការបែងចែក បើកផ្តល់ឲ្យបានដល់ដៃមន្ត្រីនគរបាលជាតិ ក្រោមឱវាទ ទៅតាមរបបដែលក្រសួងបានកំណត់ ៕ ណុប-រក្សា(២៩០១៦)



dd
Bottom Ad