22/12/21 02:54 AM
សម្រួលផ្សាយ៖SR276
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្ត ស្រះកែវ-បន្ទាយមានជ័យ ប្រគល់និងទទួលសម្ភារបរិក្ខារពេទ្យ-ប្រតិករ ជា អំណោយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ (TICA ) ព្រះរាជាណាចក្រថៃដល់មន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជាជប៉ុន មង្គលបូរី និងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។
ពិធីប្រគល់-ទទួលនោះស្ថិតក្រោមអធិបតីភាពរបស់លោក ប៉ាក់រិន យ៉ាពោធិ៍សាត អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្តបន្ទាយមានជ័យ នៅបន្ទាយកងទាហានប្រាណ លេខ២ ច្រកព្រំដែនតំបន់បានណងព្រី ឃុំផានស៊ឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ជាប់ច្រកតំបន់ ព្រំដែនម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ។
អំណោយ ទាំងនោះ រួមមានៈ Patient Monitor ចំនួន ពីរ គ្រឿង Doppler ចំនួន ពីរ គ្រឿង និង ម៉ាស៊ីន វាស់ចង្វាក់បេះដូង (ECG) ចំនួន មួយគ្រឿង។ សម្រាប់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ទទួលបានប្រតិករសម្រាប់ វិភាគវីរុសកូវីដ-១៩ ចំនួន ៩៦០ តេស្ត និង ប្រតិករ Auto-Extraction ចំនួន ៤០kits ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ និងសមភាគីព្រមទាំងមន្ត្រី អ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕





