ប្រជាពលរដ្ឋស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬ ដូសជម្រុញពីរាជរដ្ឋាភិបាល តាមរយ:ក្រុមគ្រូពេទ្យកងទ័ពជើងគោក


ត្រលប់ក្រោយ

24/12/21 01:15 AM

ចំនួនទស្សនា៖

325

ប្រភព៖

កំពង់ស្ពឺ

កំពង់ស្ពី៖ ប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំវាំងចាស់ និងឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២១ បានទទួលវ៉ាក់សាំងដូសទី៣ ឬ ដូសជំរុញ តាមរយៈក្រុមគ្រូពេទ្យកងទ័ពជើងគោក។ 


ឧត្តមសេនីយ៍ឯក ខឹមជា សាខឿន មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក និងជាប្រធានក្រុមសម្របសម្រួលចាក់វ៉ាក់សាំងកូវីដ-១៩ កងទ័ពជើងគោក បានគូសបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានដោះស្រាយ និងចាក់វ៉ាក់សាំងជូនដល់កងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត មន្ត្រីរាជការទូទាំងប្រទេសរួមមាន វ៉ាក់សាំងដូសទី១ ដូសទី២ វ៉ាក់សាំងកុមារ និងវ៉ាក់សាំងដូសទី៣ ឬដូសជំរុញជាបន្ទាប់។


ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានក៏បានផ្សព្វផ្សាយពីការរីករាលដាលនៃជំងឺរាតត្បាតដ៏កាចសាហាវនេះថា ជំងឺកូវីដ-១៩ ជាជំងឺឆ្លងសកល ដែលពិភពលោកកំពុងបានទទួលគ្រោះ រីឯប្រទេសកម្ពុជាក៏បានទទួលរងគ្រោះ និងប្រឈមជាខ្លាំងទៅនឹងជំងឺមួយនេះផងដែរ។ ទន្ទឹមនឹងភាពប្រឈមទាំងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការដោះស្រាយចំពោះមុខ ដោយបានពន្លឿនការចាក់វ៉ាក់សាំង ដើម្បីបង្កើតភាពស៊ាំ និងវិធានការសុខាភិបាលនានា សំដៅកាត់បន្ថយការចម្លងចូលក្នុងសហគមន៍។


លោកប្រធានក្រុមការងារសម្របសម្រួលចាក់វ៉ាក់សាំងកូវីដ-១៩ បានបន្ថែមទៀតថា កម្ពុជាបានឈានមកបញ្ចប់ព្រឹត្តិសហគមន៍ ២០កុម្ភះ នេះ ជាមោទកភាពសម្រាប់កម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស។  លោក ក៏បានផ្តាំផ្ញើដល់បង ប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំងអស់ទោះបីបានទទួលវ៉ាក់សាំងទាំង៣ដូសរួចហើយក្តី ត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវ ៣កុំ ៣ការពារ និងវិធាននានា របស់ក្រសួងសុខាភិបាល មានដូចជា លាងដៃនឹងសាប៊ូ ឬជែល បាញ់អាល់កុលឲ្យបានញឹកញាប់ ពាក់ម៉ាស់ និងរក្សាគម្លាតសង្គម ។ 


ក្នុងនាមប្រជាពលរដ្ឋស្ថិតក្នុងឃុំវាំងចាស់ និងឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចបានគិតគូរពីសុខទុករបស់ប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ និងជនបរទេសនៅក្នុងកាលៈទេសៈដ៏លំបាកនេះសម្តេចបានខិតខំរកវ៉ាក់សាំងមកចាក់ជូនដោយឥតគិតថ្លៃ និងបានផ្តាំផ្ញើដល់ក្រុមការងារគ្រូពេទ្យទ័ពជើងគោក ត្រូវខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ដែលថ្នាក់លើប្រគល់ជូនបានល្អប្រសើរតាមផែនការគ្រោងទុក។


ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន ក៏បាននាំយកអំណោយទៅឧបត្ថម្ភក្រុមគ្រូពេទ្យជើងគោករួមមាន៖ ថវិការចំនួន ៤លានរៀល អង្ករ និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត៕




dd
Bottom Ad