MOI NEWS
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
សន្តិសុខសង្គម
កីឡា
ទូរទស្សន៍
វិទ្យុ
ទស្សនាវដ្តី
MOI NEWS
ទូរទស្សន៍
វិទ្យុ
ទស្សនាវដ្តី
* សម្តេចប្រមុខរដ្ឋស្តីទីទទួលសារតាំងពីឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង * រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ * អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ * សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់ * សភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា (AmCham Cambodia) ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា * សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនបង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា (Made In Cambodia) * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ * អបអរសាទរ! ក្រុងកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤-២០២៦ * លោកបណ្ឌិត តូច ប៉ូលីវ៉ា ជំរុញឲ្យអាជ្ញាធរពិនិត្យអាជ្ញាប័ណ្ណទីតាំងមានដាក់ឡូតូ នៅក្នុងភូមិសាស្ត្រស្រុកស្វាយជ្រំ * ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យ នៅស្រុកស្វាយជ្រំ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង
ទាហានថៃ បានឃាត់ខ្លួនពលករខ្មែរ ១០នាក់ និងជនជាតិថៃ ០៥នាក់ ឆ្លងដែនខុសច្បាប់
ត្រលប់ក្រោយ
ចំនួនទស្សនា៖
457
28/12/21 06:46 AM
ប្រភព៖
បន្ទាយមានជ័យ
Share
Facebook
Telegram
Twitter
Linkedin
Copy Link
ចំនួនទស្សនា៖
457
ប្រភព៖
បន្ទាយមានជ័យ
បន្ទាយមានជ័យ៖ កម្លាំងយោធាថៃអង្គភាពទី១២ ឈរជើងតាមបន្ទាត់ព្រំដែន ក្នុងស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ជាប់ព្រំដែន ទល់មុខនឹងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ របស់ប្រទេសកម្ពុជា ចុះល្បាត ក្នុងភូមិសាស្ត្រ ទទួលខុសត្រូវ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានប្រទះឃើញពលរដ្ឋ ខ្មែរ ចំនួន១០នាក់ (ស្រី០៤នាក់) នៅបរិវេណភូមិទ័ពសៀម ឃុំ-ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ បានលួចឆ្លងដែន ចូលប្រទេសថៃ តាមច្រករបៀង ដោយខុសច្បាប់ ដែលប្រថុយនឹងគ្រោះថ្នាក់ដល់អាយុជីវិត។
ពលរដ្ឋខ្មែរទាំង ១០នាក់នេះ បានប្រាប់ថា គាត់ធ្វើដំណើរមកពីខេត្តកំពង់ចាម និងកំពង់ធំ ប្រទេសកម្ពុជា មានគោលបំណង ធ្វើដំណើរទៅធ្វើការ នៅក្នុងខេត្តប៉ះធំថានី (បថមធានី) និងខេត្តស្រះកែវ របស់ថៃ ទើបសមត្ថកិច្ចថៃ ឃុំខ្លួន យកទៅសួរនាំបន្ថែម និងបញ្ជូនទៅឲ្យជំនាញ ស្រុកតាប្រាយ៉ា ដើម្បីចាត់ការ តាមច្បាប់បន្ត។
ជាមួយគ្នានេះដែរ កម្លាំងទាហាន អង្គភាពទី១៣ ប្រចាំស្រុកអារញ្ញ កងកម្លាំងបូរផា បានចេញល្បាត ឃ្លាំមើល និង ត្រួតពិនិត្យតំបន់ ដែលទទួលខុសត្រូវនេះផងដែរ ក៏បានប្រទះឃើញ បុរសជនជាតិថៃ កំពុងលួចឆ្លងដែន តាមច្រករបៀង ធ្វើដំណើរចូលទៅទឹកដីកម្ពុជា ចំនួន០៥នាក់ នៅបរិវេណភូមិខ្លងលឹក ឃុំ-ស្រុកអារញ្ញ ខេត្តស្រះកែវ។
ក្រោយពីបានសួរនាំរួចសមត្ថកិច្ច បានឲ្យដឹងថា បុរសជនជាតិថៃ ទាំង០៥នាក់ ធ្វើដំណើរមកពី ទីក្រុងបាងកក មានបំណងធ្វើដំណើរ មកធ្វើការនៅក្នុងទឹកដី ខេត្តបន្ទាយមានជ័យ របស់កម្ពុជា ទើបសមត្ថកិច្ចថៃ ឃាត់ខ្លួនបញ្ជូនទៅឲ្យជំនាញ សមត្ថកិច្ចស្រុកខ្លងលឹក ដើម្បីចាត់ការ តាមច្បាប់បន្ត៕
ទំព័រដើម
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
សន្តិសុខសង្គម
កីឡា
ទូរទស្សន៍
វិទ្យុ
ទស្សនាវដ្តី
Facebook
Twitter
Telegram
YouTube
TikTok
Instagram
Privacy Policy
About Us
Contact Us
Clear Cached
dd