28/12/21 09:30 AM

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងតែផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារកាកបាទក្រហមខេត្ត ត្រូវធ្វើសកម្មភាពការងារមនុស្សធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាតផ្តល់ជាអំណោយ សម្ភារៈប្រើប្រាស់ផ្សេងៗ ។ ចំពោះអំណោយថ្ងៃនេះ បានរៀបចំប្រគល់សម្ភារៈក្នុងគោលបំណងគឺដើម្បីគិតគូពីសុខភាព និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងសាលា និងសហគមន៍ផងដែរ ។ការថ្លែងនេះ ក្នុងឱកាសដែល ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានគណៈកម្មាធិការសាខា បានអញ្ជើញក្នុងពិធីប្រគល់-ទទួលជែលលាងសម្អាតដៃ ដល់អនុសាខាកក្រហមកម្ពុជាទាំង៩ក្រុង-ស្រុក ដែលក្នុងមួយក្រុង ស្រុកៗទទួលបានជែលចំណុះ៥០០មីលីលីត្រចំនួន១០កេសស្មើនឹង១៦០ដប ស្មើ៨០លីត្រ និងវិទ្យាល័យចំនួន៣០សាលា ក្នុងមួយសាលាៗទទួលបានជែលចំនួន៤៣លីត្រ និង ម៉ាស់២០០ម៉ាស់។
សូមបញ្ជាក់ថានេះជាលើកទី២ហើយដែលសាខាបានប្រគល់ជូនបន្ត លើកទី១នៅថ្ងៃទី៥ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានប្រគល់ជូនដល់សាខាកាកបាទក្រហមខេត្ត និងមន្ទីពេទ្យបង្អែក៩ក្រុង ស្រុកស្មើនឹង៧៤០កេស ។ ការបែងចែកដល់មន្ទីរពេទ្យដែលក្នុងមន្ទីពេទ្យៗទទួលបានជែលចំណុះ៥០០មីលីលីត្រចំនួន៥០កេសស្មើនឹង៨០០ដប លើកទី២គឺនៅពេលនេះ ៕
បន្ទាយមានជ័យ,២៨/១២/០២១=ណុប-រក្សា(២៩០១៦)







