ការធ្វេសប្រហែសតែមួយភ្លេតនាំឲ្យបាត់បង់មនុស្សជាទីស្រឡាញ់ ដូច្នេះគ្រប់អាណាព្យាបាលត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់


ត្រលប់ក្រោយ

08/01/22 06:04 AM

ចំនួនទស្សនា៖

392

ប្រភព៖

បន្ទាយមានជ័យ

​ក្មេងប្រុសអាយុទើបតែ០១ខួប០៧ខែម្នាក់ បានបាត់បង់ជីវិតខណៈរមៀលធ្លាក់ចូលក្នុងទឹកស្រះចំងាយប្រមាណ៣០ ម៉ែត្រខាងកើតផ្ទះដោយគ្មានអ្នកណាបានដឹង ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកតឡើងម៉ោង០៤ល្ងាចថ្ងៃទី០៧ខែមរា ឆ្នាំ២០២២ នៅភូមិព្រៃចង្ហាកើត ឃុំ បន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

​នគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖កុមារ៉ារងគ្រោះឈ្មោះខុន ម៉ាណែត អាយុ១ឆ្នាំ ៧ ខែ នៅភូមិព្រៃចង្ហាកើត ឃុំ បន្ទាយនាង ស្រុកមង្គលបូរី មានឪពុកឈ្មោះ លាក់ ផានិត អាយុ ៣០ឆ្នាំនិងម្តាយឈ្មោះរុន លិ អាយុ២៣ឆ្នាំ ទៅធ្វើការនៅប្រទេសថៃអស់ ដោយផ្ញើទុកកុមារ៉ារងគ្រោះ ឲ្យនៅជាមួយជីដូននិងជីតាជាអ្នកមើលថែ ។

​ប្រភពដដែលបានបញ្ជាក់ថា៖តាមការឲ្យដឹងពីយាយឈ្មោះ ធៀប ធី អាយុ៦៣ឆ្នាំ ដែលត្រូវជាជីដូន បានប្រាប់ថា នៅមុនពេលកើតហេតុគាត់រវល់ដាំបាយក្នុងផ្ទះហើយចៅបានដើរលេងខាងក្រៅ ចំណែកជីតារវល់ប្រមូលចំបើងទុកនៅជិតស្រះដើម្បីបណ្តុះផ្សិត សង្ស័យពេលនោះចៅប្រុសរបស់គាត់ ដើរតាមជីតាទៅស្រះដោយគាត់មិនបានដឹងថាចៅដើរតាម ពេលបាត់ចៅរយៈពេលប្រហែល០១ម៉ោង មិនឃើញចៅ ក៏នាំគ្នាដើររកស្រាប់តែឃើញដានស្នាមរមៀលធ្លាក់ទឹកស្រះ នៅខាងកើតផ្ទះចំងាយប្រហែល៣០ម៉ែត្រ ហើយបានចុះរាវរកក៏ប្រទះឃើញសព ស្លាប់ក្នុងទឹកស្រះ មិនដឹងពីពេលណានោះឡើយ ។

​នគរបាលបានបញ្ជាក់ទៀតថា៖ក្រោយពីទទួលបានព័ត៌មានភ្លាម យើងបានបង្កើតក្រុមការងារដើម្បីចុះធ្វើការត្រួតពិនិត្យសាកសព ដែលមានសមាសភាព ចូលរួម៖លោកមេឃុំបន្ទាយនាង លោកនាយផ្នែក ពិនិត្យតកន្លែងកើតហេតុ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយនាង លោកអនុភូមិ និងលោកប្រធានមណ្ឌលសុខភាពឃុំបន្ទាយនាង ។ ឆ្លងតាមការត្រួតពិនិត្យលើខ្លួនប្រាណសព ពុំមានស្លាកស្នាមអ្វីទាក់ទងនឹងករណីឃាតកម្មនោះឡើយ ។ក្មេងរងគ្រោះគឺពិតជាបានស្លាប់ដោយសារលង់ទឹកស្រះបា្រកដមែន ។ សពបានប្រល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីទាំងក្តីអាឡោះអាល័យជាទីបំផុត៕

បន្ទាយមានជ័យ,០៨/០១/០២២=ណុប-រក្សា(២៩០១៦)


dd
Bottom Ad