ខេត្តបន្ទាយមានជ័យ បានរៀបចំបិទការប្រកួតបាល់ទាត់ និងបាល់បោះ ថ្នាក់ខេត្ត ដើម្បីអបអរសាទរខួបលើកទី៤៣ នៃទិវាជ័យជម្នះ៧ មករា(៧ មករា ១៩៧៩-៧មករា ២០២២)


ត្រលប់ក្រោយ

11/01/22 02:54 AM

ចំនួនទស្សនា៖

412

ប្រភព៖

បន្ទាយមានជ័យ

ដោយ៖ណុប-រក្សា


បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតបាល់ទាត់ និងបាល់បោះ ថ្នាក់ខេត្ត ដើម្បីអបអរសាទរខួបលើកទី៤៣ នៃទិវាជ័យជម្នះ៧ មករា(៧ មករា ១៩៧៩-៧ មករា ២០២២)។


ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមអគានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្ត លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងលោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរពាក់ព័ន្ធ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ធ្វើនៅទីលានបាល់ទាត់វិទ្យាល័យសម្ដេចឪស្ថិតក្នុងសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។


លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានលើកឡើងថា៖ កម្មវិធីប្រគួតបាល់ទាត់ និងបាល់បោះនេះ ធ្វើឡើងដើម្បីអបអរសាទរ ខួបលើកទី៤៣ នៃទិវាជ័យជម្នះ ៧មករា អស់រយៈពេលពេញ១ខែប្រព្រឹត្តិជារៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០២១ មដល់ ថ្ងៃទី៩ ខែមករា ឆ្នាំ ២០២២ ហើយការប្រគួតបាល់ទាត់ និងបាល់ទះនេះមានចំនួន ៤២ក្រុមចូលរួមប្រគួត ក្នុងនោះមានវិញ្ញាសាបាល់ទាត់បុរស ៣៥ក្រុម បាល់ទាត់នារីមាន ២ក្រុម និងបាល់បោះបុរសមានចំនួន ៥ក្រុម ។

លោក ឈូ ប៊ុនរឿង បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រុមក្មេងអាយុក្រោម ១៣ឆ្នាំ លេខ១៖បានទៅលើ សាលាពន្លកខ្មែរ/, អាយុ១៦ឆ្នាំ បានទៅលើរាជសីនិមិត្ត /,ក្រោមអាយុ១៨ឆ្នាំបានទៅលើសាលាតម្រង់ទិសខេត្ត/, មហាជននារី បានទៅលើភ្នំបាក់ស្ពត/ ,មហាជនបុរសបានទៅលើយក្សFC /វ័យចំណាស់អាយុ៣៥ /បាល់បោះមហាជន ប្រុសបានទៅនាគកំណាចសួនមានជ័យ លេខ២៖បានទៅលើភ្នំបាក់ស្ពត /,សាលាពន្លកខ្មែរ/យុវជន C MY Al ថ្មពួក /,សន្តិភាព លេខ៣៖បានទៅលើកុមារស្រុកម៉ាឡៃ /,សាលាតំរង់ទិសខេត្ត/បន្ទាយឆ្មា /TOP United/សាលាអែបផល /,មង្គលបូរី។


ក្នុងពិធីបញ្ចប់ការប្រកួតបាល់ទាត់ និងបាល់បោះនេះដែរ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា៖ ការប្រគួតបាល់ទាត់ បាល់បោះថ្នាក់ខេត្ត ដើម្បីអបអរសាទរ ខួបលើកទី៤៣ នៃទិវាជ័យជម្នះ៧មករានេះរៀបចំដោយមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត បានធ្វើការកោតសរសើរដល់ក្រុមកីឡាបាល់ទាត់បាល់ទះទាំងអស់ដែលបានខិតខំប្រគួតយកអស់ពីកំលាំងកាយចិត្តអស់ រយះពេល៣០ថ្ងៃ កន្លងមក ក្នុងការប្រគួតដណ្តើនជ័យលាភីលេខ ១-២-៣នេះ។


ឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់ថា៖ ការលេងកីឡា ច្រើនដើម្បីរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡាក្នុងខេត្ត ឲ្យមានភាពរីកចំរើនទាំងធនធានមនុស្ស និងបច្ចេកទេស និងបានប្រមូលផ្តុំនូវ អ្នកមានបទពិសោធន៍ ចំណេះដឹងផ្នែកកីឡាបាល់ទាត់ក្នុងការរៀនសូត្រពីគ្នាទៅវិញទៅមកពិសេសការទទួលបាននូវមតិណែនាំពីគ្រូបង្វឹកដែលធ្លាប់ចូលរួមប្រឡូកក្នុងការប្រគួតនៅថ្នាក់ជាតិជាដើម។


ជាមួយគ្នានោះឯកឧត្ដម អ៊ុំ រាត្រី បានបន្តទៀតថា៖ ម្យ៉ាងវិញទៀតការលេងកីឡាកាន់តែច្រើនបង្កឱកាសឲ្យយុវជនយើងយកពេលវេលាទំនេពីការងារ ពីការរៀនសូត្រចូលរួមលេងកីឡាជាជាងយកពេលវេលាទៅបំរើឱកាសសកម្មភាពដែលសង្គមស្អប់ខ្ពើម ដូចជាល្បែងអបាយមុខ ការសេពគ្រឿងញៀន បង្កជាក្រុមបងធំ ជាដើម។ ជាក់ស្តែងវិស័យកីឡានៅខេត្តបន្ទាយមានជ័យមិនសូវមានការរីកចម្រើនក៏ពិតមែន តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានយកចិត្តទុកដាកលើកស្ទួយវិស័យកីឡានេះយ៉ាងខ្លាំងសម្តេចតែងតែផ្តល់ការលើកទឹកចិត្តដល់លើកីឡាករ ដើម្បីឲ្យវិស័យមួយនេះមានភាពរីកចម្រើនទៅមុខជាលំដាប់។


មួយវិញទៀតសម្រាប់ការប្រគួតនេះការចាញ់ ឈ្នះវាមិនសំខាន់នោះទេ តែអ្វីដែលសំខាន់គឺ ស្មារតីនៃការរាប់អាន និងមានសាមគ្គីភាព រវាងកីឡាករនិងកីឡាករតែប៉ុណ្ណោះ៕



dd
Bottom Ad