11/01/22 03:30 AM
ដោយ៖ រឿង ចន្ទ្រា
បន្ទាយមានជ័យ៖ ស្ពានមួយខ្សែមានប្រវែង ៥៥ម៉ែត្រ ទទឹង៥,៣ម៉ែត្រ នៅវត្តអម្ពិលពោធិ៍ប្រាក់ ស្ថិតនៅឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលគ្រោងចំណាយលេីការសាងសង់ ប្រមាណជាង១៥ម៉ឺនដុល្លារ ត្រូវបានបញ្ចុះបឋមសិលា សាងសង់ក្រោមអធិបតីភាពលោកជំទាវ អគ្គមហាឧបាសិកា ហេមចិត្តាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានកត្តិយសសមាគមន៍នារីដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ រួមនឹងថ្នាក់ដឹកនាំខេត្ត ធ្វេីឡេីងនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២។
បេីតាមការឲ្យដឹងពីព្រះគ្រូចៅអធិការវត្តអំម្ពិលពោធិ៍ប្រាក់ ភិក្ខុបញ្ញាធរោ លន់ គឹមសាន ថា៖ គម្រោងសាងសង់ស្ពាន ដែលមានប្រវែង ៥៥ ម៉ែត្រ ទទឹង ៥,៣ម៉ែត្រ ដែលស្ថិតនៅចំណុច វត្ត អម្ពិលពោធិ៍ប្រាក់ ភូមិអំពិល ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទៅចំណុចភូមិអំពិល ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ព្រះគ្រូចៅអធិវត្ត ក៏បានបញ្ជាក់ទៀតថា៖ គម្រោងនេះ គឺប្រើប្រាស់ថវិកាសទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទ ព្រមទាំងអាចារ្យ គណៈកម្មការ លោកមេឃុំ លោកមេភូមិ និងពុទ្ធបរិស័ទចំណុះជើងវត្តអម្ពិលពោធិ៍ប្រាក់ (ក្នុងនិងក្រៅប្រទេស) ដើម្បីចូលរួមអភិវឌ្ឍន៍ក្នុងសហគមន៍មូលដ្ឋាន ក៏ដូចជាប្រទេសជាតិ និងឱ្យប្រជាពលរដ្ឋមានភាពងាយស្រួល ធ្វើដំណើរឆ្លងកាត់ ពិសេសប្រជាពលរដ្ឋ ឃុំប្រាសាទ ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទៅឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស ដែលត្រូវឆ្លងកាត់ស្ទឹងទៅវិញទៅមក ដើម្បីរៀនសូត្រ ប្រកបរបររកស៊ី និងទៅវត្តជាដេីម ដោយសារស្ពានយោងចាស់ មានទំហំតូចអាចបានត្រឹមថ្មើរជើង និងជិះកង់ ម៉ូតូតែប៉ុណ្ណោះ៕





