លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយជាស្បៀងអាហាររបស់ឯកឧត្តមកែ គឹមយ៉ាន និងលោកជំទាវ ប្រគល់ជូនសិស្សសិក្សានៅ វិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ


ត្រលប់ក្រោយ

15/01/22 05:15 AM

ចំនួនទស្សនា៖

449

ប្រភព៖

បន្ទាយមានជ័យ


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ អមដំណើរដោយលោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងយេនឌឺ នៅថ្ងៃទី១៥ខែ មករា ឆ្នាំ ២០២២ បាននាំយកស្បៀងអារហារ មាន៖មី,ទឹកសុទ្ធ,ត្រីខ, ទឹកស៊ីអ៊ីវ,ទឹកត្រី ជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្ត បន្ទាយមាន ជ័យ និងលោកជំទាវ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ មៅ ម៉ាល័យ ទៅប្រគល់ជូនសិស្សានុសិស្ស ដែលកំពុងស្នាក់នៅរៀនសូត្រជំនាញវិជ្ជាជីវៈបច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្ត បន្ទាយមានជ័យ ។ ពិធីនេះ ក៏មានការចូលរួមពីលោកស្រី សំរិទ្ធ សូរ្យជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេស ខេត្ត បន្ទាយមានជ័យ ។


 មានមតិសំណេះសំណាលក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានណែនាំដល់ ប្អូនៗទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ក្រេបយកចំណេះជំនាញវិជ្ជាជីវៈទាំងឡាយ ដែលលោក អ្នកគ្រូ បាន បណ្តុះបណ្តាលនោះប្រសិនមានកន្លែងណាមិនយល់ត្រូវហ៊ានសួរនាំ ដើម្បីឲ្យខ្លួនយើងមានចំណេះជំនាញវិជ្ជាជីវៈឲ្យបានច្បាស់លាស់ពិតប្រាកដ សម្រាប់ធ្វើការបំរើឲ្យជីវភាពខ្លួនឯង និងក្រុមគ្រួសារតទៅអនាគត ក៏ដូចជាសង្គមជាតិផងដែរ ។


 ជាមួយគ្នានោះផងដែរ លោក ឧត្តមសេនីយ៍ ស្នងការក៏បានផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ។គ្រឿងញៀនវាបំផ្លាញអានាគតយើង មិត្តយើង ពិសេសការសិក្សារបស់យើង ។មួយវិញទៀតគ្រឿងញៀនវាធ្វើឲ្យយើងក្លាយជាមនុស្សដែលសង្គមស្អប់ខ្ពើម ហ៊ានប្រព្រឹត្តនូវបទល្មើស ចោរលួច ឆក់ប្លន់ អំពើហឹង្សាផ្សេងៗ ។


 លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖ ដើម្បីជម្រុញនិងលើកទឹកចិត្តដល់ប្អូនៗឲ្យខិតខំសិក្សារៀនសូត្រនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្ត បន្ទាយមានជ័យ និងលោកជំទាវ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ មៅ ម៉ាល័យ បានឧបត្ថម្ភស្បៀអារហារសម្រាប់ការហូបចុកប្រចាំថ្ងៃតាមរយៈលោក ក្នុងនោះមាន៖ទឹកសុទ្ធវីតាល់ ចំនួន៤០កេស,មីចំនួន៤០កេស,ត្រីខចំនួន០៥កេសធំ,ទឹកស៊ីអ៊ីវចំនួន១០យួរ,ទឹកត្រីចំនួន១០យួរ ។ជាមួយគ្នានោះដែរ លោកឧត្តមសនីយ៍ ស្នងការ ក៏បាន យល់ព្រមនឹងបញ្ជូនមន្ត្រីនគរបាលជំនាញផ្នែកជំនាញបង្ការនិងពន្លត់អគ្គីភ័យ ដើម្បីបង្ហាត់បង្រៀន ដល់ប្អូនៗ ដើម្បីស្វែងយល់អំពីជំនាញបង្ការ ទប់ស្កាត់ ពន្លត់អគ្គីភ័យ តាមការស្នើសុំពីលោកស្រី សំរិទ្ធ សូរ្យជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេសនេះផងដែរ៕

បន្ទាយមានជ័យ,១៥/០១/០២២=ណុប-រក្សា (២៩០១៦)


dd
Bottom Ad