ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារសិក្សា០១ខ្នង ០៥បន្ទប់


ត្រលប់ក្រោយ

18/01/22 03:26 AM

ចំនួនទស្សនា៖

286

ប្រភព៖

ភ្នំពេញ

ដោយ៖ណុប-រក្សា


បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង តំណាងលោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក ដា ទឹង ប្រធានក្រុមប្រឹក្សា ស្រុកកស្វាយចេក និងលោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក បានអញ្ជើញ ក្នុងពិធីបញ្ចោះបឋមសិលា សាងសង់ អគារសិក្សា០១ខ្នង មាន០៥បន្ទប់ នៅអនុវិទ្យាល័យទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ពិធីនេះមានការចូលរួមពី ព្រះសង្ឈ លោកគ្រូ អ្នកគ្រូ លោកតា លោកយាយ សិស្សានុសិស្សជាច្រើននាក់ ។


តាមការបញ្ជាក់ឲ្យដឹងពីលោក ផាប់ រ៉ស់ នាយកអនុវិទ្យាល័យទ្រាស បានឲ្យដឹងថា៖ អនុវិទ្យាល័យទ្រាស បច្ចុប្បន្នមានអគារសិក្សាចំនួន០២ខ្នង ០៦បន្ទប់ សិស្សានុសិស្សសរុបចំនួន៥១៨នាក់ ចាប់ពីថ្នាក់ទី ៧ដល់ថ្នាក់ទី១២។ នៅឆ្នាំសិក្សា២០២២-២០២៣នេះ សិស្សមានកំណើនកើនឡើង ពិសេសសិស្សា​នុសិស្ស រៀនថ្នាក់ទី៧ ដែលជាកត្តានាំឲ្យខ្វះខាតបន្ទប់សិក្សា ដែលបច្ចុប្បន្ននេះ ដើម្បីឲ្យការសិក្សាដំណើរទៅបានសិស្សត្រូវបែងចែកកាលវិភាគរៀនជា ០២វេន ព្រឹក ល្ងាច។


ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា មានមោទនភាពយ៉ាងក្រៃលែង ចំពោះការចូលរួមឧបត្ថម្ភ ថវិកា សម្ភារៈគ្រឿងសំណង់ ពីសប្បុរសជនក៏ដូចជាប្រជាពលរដ្ឋក្នុងសហគមន៍ឃុំទ្រាស និងក្រុមការងារខេត្ត ស្រុក ដើម្បីសាងសង់អគារសិក្សា០១ខ្នង មាន០៥បន្ទប់ ជាសក្ខីភាព ថ្ងៃនេះយើងបានប្រារព្ធពិធីបញ្ចុះបឋមសិក្សាសាងសង់ ។ អគារសិក្សានេះគឺកើតចេញពីកម្លាំងមហាសាមគ្គី ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បានចូលរួមចំណែក ជួយជាស៊ីម៉ង់ត៍ចំនួន០៥តោន និងលោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក ស៊ីម៉ងត៍ចំនួន១០តោន ព្រមទាំងសប្បុរសជន ប្រជាពលរដ្ឋក្នុងសហគមន៍​ ឃុំទ្រាស ជាង១០០នាក់ សរុបថវិកាជាង០១ ម៉ឺនដុល្លាផងដែរ ។


ជាមួយគ្នានោះដែរឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកមេឃុំទ្រាស ដែលបានប្រមូលកៀងគរកថវិកា និង សប្បុរសជន ដែលបានចូលរួមចំណែក ឧបត្ថម្ភថវិកា និងសម្ភារៈគ្រឿងសំណង់ ក្នុងការសាងសង់អគារសិក្សានេះ ។ ឯកឧត្តមក៏បានអំពាវនាវដល់សប្បុរសជន ដើម្បីបន្តចូលរួមឧបត្ថម្ភបន្ថែមទៀត ជាថវិកា ក៏ដូចជាសម្ភារៈ គ្រឿងសំណង់ ដើម្បីឲ្យដំណើរការសាងសង់អគារសដិក្សានេះ ប្រព្រឹត្តទៅដោយជោគជ័យ សម្រាប់កូន ចៅយើងបានសិក្សារៀនសូត្រ ។


ជាមួយគ្នានោះដែរ ឯកឧត្តម ឈើយ ចាន់ណា ក៏បានចូលរួមអបអរសាទរ ដល់ក្មួយៗសិស្សានុសិស្ស ចំនួន៩៩ រូប ដែលប្រឡងជាប់និទ្ទេស A ​ក្នុងនោះ មានក្មួយស្រី ០១នាក់ ជាសិស្សរៀននៅអនុវិទ្យាល័យទ្រាស ស្រុកស្វាយចេក នេះផងដែរ ៕ 



dd
Bottom Ad