នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ស្នើអគ្គលេខាធិការអាស៊ាន ចូលរួមលើកទឹកចិត្តក្នុងការចរចា DOC ឲ្យដំណើរការទៅមុខ


ត្រលប់ក្រោយ

18/01/22 03:37 AM

ចំនួនទស្សនា៖

269

ប្រភព៖

ភ្នំពេញ

សម្រួលផ្សាយ៖SR276


ភ្នំពេញ៖ ដោយសារកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានស្នើអគ្គលេខាធិការអាស៊ាន ជួយចូលរួមចំណែក ក្នុងការលើកទឹកចិត្តចរចា DOC ឲ្យបានដំណើរការទៅមុខ។


ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាននាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោបានលើកឡើងអំពីសមុទ្រចិនខាងត្បូង ដោយសារឆ្នាំនេះគឺជាខួបលើកទី២០ នៃDOC ។ សម្តេចថា ទោះបីជាជួបបញ្ហាក៏ដោយ ក៏មិនត្រូវភ្លេចពីការងារចរចានេះទេ ត្រូវតែបន្តខិតខំជំរុញ បង្កើនល្បឿន។


សម្ដេចតេជោបានថ្លែងថា «អរគុណចំពោះ អគ្គលេខាធិការអាស៊ាន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានឯកភាពគ្នាក្នុងការរៀបចំឲ្យមានការប្រារព្ធខួបលើកទី២០ នៃDOC ស្នើសុំឲ្យអគ្គលេខាធិការអាស៊ាន ជួយចូលរួមចំណែកក្នុងការលើកទឹកចិត្តក្នុងការចរចាឲ្យបានដំណើរការទៅមុខ»។

ទាក់ទងទៅនឹងបញ្ហាឥណ្ឌូប៉ាស៊ីហ្វិក សម្ដេចតេជោ ក៏បានស្នើធ្វើយ៉ាងណាឲ្យអគ្គលេខាធិការអាស៊ាន ក៏ដូចជា ឥណ្ឌូនេស៊ី ជួយជំរុញក្នុងការរៀបចំផែនការសកម្មភាព អនុវត្តអ្វីដែលជាទស្សនទានរបស់អាស៊ាន ស្ដីអំពីឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសធ្វើយ៉ាងណាគាំទ្រដល់មជ្ឈភាពអាស៊ាន ក៏ដូចជា ទស្សនៈវិស័យរបស់អាស៊ានស្ដីអំពី ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។


ជាការឆ្លើយតប ឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន នឹងខិតខំជំរុញការងារនេះ ជាពិសេសអាចផ្ដល់កន្លែងទីតាំងអគ្គលេខាធិការ ក្នុងការរៀបចំកិច្ចប្រជុំទាំងឡាយ ដើម្បីធ្វើយ៉ាងណាឲ្យមានវឌ្ឍនភាពនៃការចរចាទៅលើ DOC ។ ទាក់ទងទៅនឹងទស្សនៈទានឥណ្ឌូប៉ាស៊ីហ្វិក លោកបានគូសបញ្ជាក់ថា លោកនឹងធ្វើការងារនេះជាមួយប្រធានអាស៊ាន និងប្រទេសឥណ្ឌូនេស៊ីដែលមានគំនិតផ្ដួចផ្ដើម ធ្វើយ៉ាងណាដើម្បីដាក់ចេញផែនការសកម្មភាព ហើយឲ្យអាស៊ានដើរតួឈានមុខ នៅលើការងារនេះ ។

ទាក់ទងទៅនឹងគំនិតផ្ដួចផ្ដើមកម្ពុជារៀបចំកិច្ចប្រជុំធំ នៅមុនកិច្ចប្រជុំអាស៊ាន ដែលហៅថាកិច្ចសន្ទនាពិភពលោកនេះ ឯកឧត្តម បានឱ្យដឹងថា នេះជាគំនិតល្អ ហើយឯកឧត្តម សន្យាថា នឹងបន្តធ្វើការងារជាមួយនឹងអាស៊ាន ក៏ដូចជាវិស័យផ្សេងៗដែលពាក់ព័ន្ធ ដើម្បីជំរុញការងារនៃកិច្ចប្រជុំនោះផងដែរចំពោះសមាជិកភាពរបស់ប្រទេសទីម័រឡេស្ត ឯកឧត្តមអគ្គលេខាធិការអាស៊ាន នឹងបន្តផ្ដល់ការគាំទ្រជាពិសេស ផ្ដល់ការបណ្ដុះបណ្ដាលសមាសភាព ដល់មន្ត្រីនៃប្រទេសទីម័រឡេស្តនេះ។


ឯកឧត្តម ចង់ឃើញគឺ វឌ្ឍនភាពនៃការត្រៀមចូលជាសមាជិកថ្មីរបស់ ទីម័រឡេស្តក្នុងសមាជិកអាស៊ាននេះ៕



dd
Bottom Ad