មានខេត្តចំនួន ៣ ដែលជាប់ឈ្មោះជាទីក្រុងស្អាតជាងគេប្រចាំប្រទេសកម្ពុជា


ត្រលប់ក្រោយ

18/01/22 03:58 AM

ចំនួនទស្សនា៖

1128

ប្រភព៖

ភ្នំពេញ

ដោយ៖ប្រសិទ្ធ


ភ្នំពេញ៖ ខេត្តដែលមានសក្កដានុពលទាក់ទាញ និងស្អាតជាងគេនៅក្នុងប្រទេសកម្ពុជាមាន ខេត្តព្រះសីហនុខេត្តបាត់ដំបង និងទីក្រុងសៀមរាប ដែលទទួលបានជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី ៣ ក្នុងឆ្នាំ ២០២២-២០២៤។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាតប្រចាំប្រទេសកម្ពុជា ដែលយើងទទួលបាននៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ នេះ។


ឮរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងប្រគល់រង្វាន់ទីក្រុងស្អាតអាស៊ាននេះជូនដល់ទីក្រុងទេសចរណ៍ជំនួន ២១ នៅក្នុងតំបន់អាស៊ាន។ ជាមួយគ្នានេះគណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាតបាននិងកំពុងជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាតទាំងអស់នៅកម្រិតថ្នាក់ជាតិ និងកម្រិតតំបន់រៀនសំដៅចូលរួមដល់ការជំរុញការកសាងទីក្រុងឆ្លាតវៃ នៅក្នុងតំបន់អាស៊ាន។ ការប្រគល់រង្វាន់នេះនឹងធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញនិងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្ដាទីក្រុងរបស់អាស៊ានស្របតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ានឆ្នាំ ២០១៦-២០២៥ សំដៅធ្វើអោយអាស៊ានក្លាយទៅជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ពិសេសផ្ដល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ ទាំងជាតិនិងអន្តរជាតិ។


ទន្ទឹមគ្នានេះផងដែរ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ២ នៅក្នុងជ័យលាភីទីក្រុងទេសចរណ៍ស្អាតសម្រាប់អាស៊ានឆ្នាំ ២០២២-២០២៤ ដែលកើតចេញពីខេត្តចំនួន ៣ ដែលនាំមុខគេនៅក្នុងប្រទេសកម្ពុជា ដែលមានភាពស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ពិសេសវិនិយោគិននានា ចូលមកកម្ពុជា។


គួរបញ្ជាក់ផងដែរថា ការប្រកួតប្រជែងទីក្រុងទេសចរណ៍ស្អាតនៅអាស៊ានត្រូវបានដឹកនាំរៀបចំឡើងដោយក្រសួងទេសចរណ៍កម្ពុជា និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ចាប់តាំងពីឆ្នាំ ២០១១ និងដោយមានការគាំទ្រពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ហើយស្តង់ដានេះត្រូវបានអនុម័ត និងដាក់ឲ្យអនុវត្តជាផ្លូវការកាលពីវេទិការទេសចរណ៍អាស៊ានឆ្នាំ ២០១៥ មកម្ល៉េះ៕ 



dd
Bottom Ad